Prey Veng Documentation Center: Classroom Forum, Students from Hun Sen Kampong Leave High School.
Jul 9
Documentation Center of Cambodia (Owner)
Sokmeng Eng
Sreng Lyda
Yin Nean
Dararoth Meta
Bunthann Meas
Raksmey Phea
Chim Sokea
វេទិកាថ្នាក់រៀន ស្ដីពីការដោះស្រាយចម្ងល់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម របាយការណ៍សកម្មភាព ការបរិច្ឆេទ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ទីតាំង៖ ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បង្រៀនដោយ៖ ផេង ពង្សរ៉ាស៊ី របាយការណ៍ដោយ៖ ដារ៉ារដ្ឋ មេត្តា ចំណាប់អារម្មណ៍សិស្សដោយ៖ ថុន ស្រីពេជ្រ រូបថតដោយ៖ ថុន ស្រីពេជ្រ និង ដារ៉ាដ្ឋ មេត្តា I. សេចក្ដីសង្ខេប នៅវេលាម៉ោង២រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី១១ចំនួន៩នាក់(ស្រីចំនួន៦នាក់និងប្រុសចំនួន៣នាក់) មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ បានចូលរួមវេទិកាថ្នាក់រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ សិស្សានុសិស្សទាំងអស់ដែលមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ដើម្បី ឈ្វេងយល់ពេញមួយរបបខ្មែរក្រហម(១៩៧៥-១៩៧៩) ប៉ុន្តែដោយចំណាយពេលវេលាច្រើនពេក លោកគ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី បានលើកយកគោលនយោបាយ៨ចំណុច, ផែនការ៤ឆ្នាំ(១៩៧៧-១៩៨០) និង ផលប៉ះពាល់ក្រោយរបបខ្មែរក្រហម ដែលជាមេរៀនសង្ខេបអាចឱ្យសិស្សានុសិស្សយល់នូវព្រឹត្តិការណ៍ផ្សេងៗកើតឡើងនៅក្នុងរបបខ្មែរក្រហម ដើម្បីខ្លួនអាចមានចំណេះដឹងពីរបបខ្មែរក្រហមមុនចូលថ្នាក់ទី១២ និងឈានដល់ការប្រឡងថ្នាក់ជាតិ។ ជាលទ្ធផលសិស្សានុសិស្សទាំងអស់ ឬស្មើនឹង ១០០% មានចំណេះកើនឡើងពីរបបខ្មែរក្រហម និងភាគច្រើនលើសលុប ឬស្មើ ៩៣.៨១% មានចំណេះដឹងពីវិធីសាស្រ្តជាក់លាក់ក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា។ II. គោលបំណង វេទិកាថ្នាក់រៀននេះមានគោលបំណងដូចខាង៖ -ឈ្វេងយល់បន្ថែមពីប្រវត្តិសាស្រ្តខ្មែរក្រហម និងដោះស្រាយចម្ងល់របស់សិស្សានុសិស្សពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។ -ផ្ដល់ឱ្យសិស្សានុសិស្សនូវការត្រិះរិះពិចារណាលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលបានកើតឡើង។ -ប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត។ III. ដំណើរការសកម្មភាព វេទិកាថ្នាក់រៀនពីរបបខ្មែរក្រហម ប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖  បំពេញនូវកម្រងសំណួរមុនវេទិកាថ្នាក់រៀនចាប់ផ្ដើម។  គ្រូឧទ្ទេសពិភាក្សាជាមួយសិស្សានុសិស្សពីមេរៀនដែលសិស្សធ្លាប់បានដឹងនិងមេរៀនដែលសិស្សចង់ដឹងបន្ថែម។  ចាក់បញ្ចាំងភាពយន្តឯកសារ«កុមារកម្ពុជា» ជំនួយដល់សិស្សានុសិស្សកាន់តែយល់អំពីមេរៀន។  គ្រូឧទ្ទេសពន្យល់«និយមន័យអំពើប្រល័យពូជសាសន៍» និង «វិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍»។  បំពេញនូវកម្រងសំណួរក្រោយវេទិកាថ្នាក់រៀនដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានរៀបចំរួចជាស្រេច។ IV. សកម្មភាព ១).សិស្សានុសិស្សបំពេញកម្រងសំណួរមុនវេទិកាថ្នាក់រៀន៖(១០នាទី) សិស្សានុសិស្សទាំងអស់ចំណាយរយៈពេល១០នាទី ដើម្បីបំពេញកម្រងសំណួរមុនវេទិកាថ្នាក់រៀនចាប់ផ្ដើម។ កម្រងសំណួរនេះធ្វើឡើងដើម្បីវាស់ស្ទង់ចំណេះដឹងសិស្សានុសិស្សអំពីមាតិកាប្រវត្តិសាស្រ្តខ្មែរក្រហម, និយមន័យអំពើប្រល័យពូជសាសន៍ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្រិតបុគ្គល គ្រួសារឬ សហគមន៍ និងប្រទេសជាតិ។ ២).គ្រូឧទ្ទេសឈ្វេងយល់ពីចំណេះដឹងនិង ចម្ងល់សិស្សានុសិស្សពីប្រវត្តិសាស្រ្តខ្មែរក្រហម៖(៥នាទី) បន្ទាប់ពីបានបំពេញកម្រងសំណួររួចរាល់ហើយ គ្រូឧទ្ទេសបានចំណាយពេលប្រមាណជា៥នាទី ដើម្បីពិភាក្សាជាមួយសិស្សានុសិស្សអំពីចំណេះដឹងពីមុនវេទិកាប្រវត្តិសាស្រ្តខ្មែរក្រហម។ សិស្សម្នាក់ឈ្មោះ ទេព ដានី បានឆ្លើយទៅកាន់គ្រូឧទ្ទេសថាខ្លួនចង់ដឹងពេញមួយរបបខ្មែរក្រហមដែលពីមុនមកខ្លួនបានដឹងតិចតួ ចប៉ុណ្ណោះពីរបបខ្មែរក្រហម។ គ្រូឧទ្ទេសបានឆ្លើយតបនូវការសំណូមពររបស់សិស្ស និងព្យាយាមយកគ្រប់ចំណុចនៅក្នុងរបបខ្មែរក្រហមមកពន្យល់ ប៉ុន្តែមិនអាចលើកយកមកលម្អិតក្នុងពេលនោះតែម្ដងបានទេដោយសារពេលវេលាមានកំណត់។ សិស្សទាំងអស់បានយល់ស្របពីគំនិតរបស់ ទេព ដានី ចង់ដឹងពេញមួយរបបខ្មែរក្រហម និងរង់ចាំស្ដាប់គ្រូឧទ្ទេសពន្យល់ពីមេរៀនតាមលំដាប់លំដោយ។ ៣). គ្រូពន្យល់មេរៀនដែលសិស្សចង់ដឹង៖(១ម៉ោង និង២០នាទី) លោក ផេង ពង្សរ៉ាស៊ី គឺជាគ្រូឧទ្ទេសបានចាប់ផ្ដើមមេរៀនដោយលើកពីប្រវត្តិសាស្រ្តខ្លីមុនរបបខ្មែរក្រហម ចាប់ផ្ដើមដើម្បីជាផ្លូវបង្ហាញឱ្យសិស្សានុសិស្សមានការយល់ដឹងទូលាយ។ ដោយសារប្អូនៗសិស្សានុសិស្សចង់ដឹងពីព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហមពេញមួយរបបខ្មែរក្រហម មិនមានពេលវេលាគ្រប់គ្រាន់ លោកគ្រូឧទ្ទេសបានសម្រេចចិត្ត លើកពីប្រវត្តិសាស្រ្តដោយសង្ខេប រួមមាន៖ គោលនយោបាន៨ចំណុច,ផែនការ៤ឆ្នាំ(១៩៧៧-១៩៨០),ផលវិបាកក្រោយរបបខ្មែរក្រហមដួលរលំ។ ផ្ដើមពីគោលនយោបាយ៨ចំណុចដោយសង្ខេបរបស់ខ្មែរក្រហម៖ ការជម្លៀសប្រជាជនចេញពីទីក្រុង ដោយមានមូលហេតុសំខាន់ៗចំនួន៣គឺ ខ្លាចអាមេរិកទម្លាក់គ្រាប់បែក, មិនមានស្បៀងអាហារគ្រប់គ្រាន់ដូច្នេះប្រជាជនត្រូវចេញទៅយកស្បៀងដោយខ្លួនឯង និង បោសម្អាតទីក្រុង។ ខណៈពេលនោះគ្រូឧទ្ទេសបានលើកជាសំណួរទៅកាន់សិស្ស តើមនុស្សប្រភេទណាគឺជាអ្នករងគ្រោះច្រើនជាងគេ? សិស្សខ្លះបានឆ្លើយថា អ្នកជំងឺ កូនក្មេង និងអ្នកមានចំណេះដឹង។ ការឆ្លើយរបស់សិស្សានុសិស្សត្រូវបានមួយផ្នែកប៉ុន្តែ មានចំណុចខ្វះខាតដែលគ្រូឧទ្ទេសត្រូវបំពេញបន្ថែម គឺមាន កូនក្មេង មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ឬស្រ្តីទើបសម្រាលកូនសរសៃខ្ចី និង អ្នកជំងឺ ជាដើម។ ចំណុចបន្ទាប់ ការលុបបំបាត់ទីផ្សារ រូបិយប័ណ្ណ ទ្រព្យសម្បត្តិឯកជន ប្រពៃណីសាសនា ទំនៀមទម្លាប់ និងបំផ្លាញសាលារៀន វត្តអារាម។ លោកគ្រូឧទ្ទេសបានបំផុសជាសំណួរ តើមូលហេតុអ្វីបានជាខ្មែរក្រហមមិនអនុញ្ញាតឱ្យមានចរាចរក្រដាសប្រាក់? សិស្សភាគច្រើនបានឆ្លើយថា ដោយសារខ្មែរក្រហមចង់លុបបំបាត់វណ្ណៈ ព្រោះលុយគឺជាប្រភពនូវការបែងចែករវាងអ្នកមាននិងអ្នកក្រ។ បន្តមកទៀត ការបង្កើតសហករណ៍ និងបង្កើនការដ្ឋានការងារ។ លោកគ្រូឧទ្ទេសបានពន្យល់អត្ថន័យអ្វីជាសហករណ៍ និង អ្វីជាការដ្ឋានការងារ ដើម្បីសិស្សងាយស្រួលយល់។ ការបំបិទសិទ្ធិសេរីភាពប្រជាជន គ្រូឧទ្ទេសបានលើកជាឧទាហរណ៍ ទៅកាន់សិស្សនិង លើកជាសំណួរ៖ ហេតុអ្វីបានជាខ្មែរក្រហមបំបិទសិទ្ធិសេរីភាពរបស់ប្រជាជន? ត្រង់ចំណុចនេះសិស្សហាក់បង្ហាញពីការយល់ឃើញរបស់ខ្លួនបានត្រឹមត្រូវ។ ចំណែកចំណុចចុងក្រោយរបស់គោលនយោបាយ៨ចំណុច ដែលគ្រូឧទ្ទេសបានលើកឡើងគឺ សម្លាប់អ្នកចេះដឹង និង អតីតទាហាន លន់ នល់ , បណ្ដេញជនជាតិជាតិ ចាម និង វៀតណាមចេញពីប្រទេស។ គ្រូឧទ្ទេសបានលើកជាសំណួរថា ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់អ្នករដ្ឋការ លន់ នល់? សិស្សនាំគ្នាឆ្លើយថា គឺជាខ្មាំង។ គ្រូឧទ្ទេសបានបំពេញបន្ថែមថា ទាហាន លន់ នល់ បានសម្លាប់យោធាខ្មែរក្រហមជាច្រើន ពេលខ្លួនធ្វើសង្គ្រាមដណ្ដើមអំណាច ពីរបបសាធារណរដ្ឋខ្មែរ។ បន្តចូលដល់ផែនការ៤ឆ្នាំ(១៩៧៧-១៩៨០) គ្រូឧទ្ទេសបាននិយាយដោយសង្ខេប ផែនការបួនឆ្នាំ ដែលប្រទេសកម្ពុជាពឹងផ្អែកលើវិស័យកសិកម្ម ធ្វើឱ្យប្រជាជនកម្ពុជា ហូបមិនបានគ្រប់គ្រាន់ ធ្វើការងារហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល រហូតមនុស្សសម្លាប់ចំនួនពី១លាន៧សែនដល់២លាន២សែននាក់ក្នុងរបបខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហម បន្សល់នូវក្មេងកំព្រា ធ្វើឱ្យប្រជាជនកម្ពុជាបែកបាក់គ្រួសារ និង មានគ្រាប់មីនពេញផ្ទៃប្រទេស។ ៤). ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ៖(៦នាទីនិង២២វិនាទី) លោកគ្រូឧទ្ទេសបានចាក់បញ្ជាំងខ្សែភាពយន្ត«កុមារកម្ពុជា» ដែលមានរយៈពេល៦នាទី និង ២២វិនាទី គឺជាជំនួយឱ្យសិស្សានុសិស្សទស្សនាដើម្បីកាន់តែយល់លើមេរៀនក្រោយរបបខ្មែរក្រហម។ បន្ទាប់ពីការចាក់បញ្ចាំងភាពយន្តឯកសារគឺការពិភាក្សាសំណួរ-ចម្លើយ។ សិស្សានុសិស្សបានលើកជាសំណួរដូចខាងក្រោម៖ o តើស្រូវដែលប្រជាជនខំធ្វើទទួលបានផលច្រើនយកទៅណា? o តើខ្មែរក្រហមអាចទិញសព្វាវុធឬទេក្រៅពីគ្រឿងចក្រកសិកម្ម? o តើដំណោះស្រាយទំនាក់ទំនងការទូតមានន័យដូចម្ដេច? ៥). បទបង្ហាញ«និយមន័យអំពើប្រល័យពូជសាសន៍ និងវិធីសាស្រ្តទប់ស្កាត់»៖ (១៥នាទី) គ្រូឧទ្ទេសបានពន្យល់ពីនិយមន័យឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដោយសង្ខេបនិងផ្ដោតលើធាតុផ្សំសំខាន់ៗចំនួន៣គឺ(១)អំពើទាំងឡាយណាដែលរួមបញ្ជូលទាំងការសម្លាប់ ការជម្លៀស ការបំបែកបំបាក់ ការធ្វើទារុណកម្មនិងអំពើដទៃៗទៀតដែល (២)ប្រព្រឹត្តឡើងក្នុងគោលបំណងឬចេតនាគិតទុកជាមុនក្នុងការបំផ្លិចបំផ្លាញ(៣)ក្រុមជនជាតិ ជាតិពន្ធុ ពូជសាសន៍ឬសាសនា។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានលើកវិធីសាស្រ្តជាក់លាក់មួយដើម្បីរារាំងអំពើប្រល័យពូជសាសន៍កើតឡើងជាថ្មីម្ដងទៀត។ វិធីសាស្រ្តជាក់លាក់ទាំងនោះ សំដៅលើការអនុវត្តន៍របស់បុគ្គល គ្រួសារ ឬសហគមន៍ និងប្រទេសជាតិ។ V. លទ្ធផល ១). ការចូលរួមនិងលទ្ធផលសិក្សា -សិស្សានុសិស្សចូលរួមចំនួន៩នាក់ (ស្រី=៦នាក់, ប្រុស=៣នាក់,ពិការភាព=គ្មាន)។ -សិស្សកើនចំណេះដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម ចំនួន៩នាក់ស្មើនឹង១០០%។ -សិស្សកើនចំណេះដឹងពីវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ ចំនួន ៨.៤៤ នាក់ ស្មើនឹង ៩៣.៨១%។ ២) ចំណាប់អារម្មណ៍របស់សិស្ស (សូមអានខាងក្រោម) VI. បញ្ហាប្រឈមដំណោះស្រាយ និងចំណេះដឹងថ្មី ១).បញ្ហាប្រឈម - អ្នកគ្រូបន្ទុកថ្នាក់ផ្ដល់ព័ត៌មានឱ្យសិស្សានុសិស្សធ្វើដំណើរមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារ កម្ពុជា ខេត្តព្រៃវែង ដើម្បីចូលរួមវេទិកាថ្នាក់រៀន ប៉ុន្តែអ្នកគ្រូភ្លេចផ្ដល់ព័ត៌មានមកកាន់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ ដូច្នេះធ្វើឱ្យក្រុមការងារមិនបានត្រៀមខ្លួនរង់ចាំទទួលសិស្សានុសិស្ស។ - សិស្សានុសិស្សមួយចំនួនតូចមិនបានយកប៊ិកសៀវមក ដើម្បីកត់ត្រាទោះគ្រូបន្ទុកថ្នាក់ផ្ដល់ព័ត៌មានមកចូលរួមវេទិកាថ្នាក់រៀនក៏ដោយ។ ២).ដំណោះស្រាយ - ទោះអ្នកគ្រូបន្ទុកថ្នាក់ផ្ដល់ព័ត៌មានយឺតមកក្រុមការងារ ខណៈសិស្សានុសិស្សបានមកដល់មុខការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជាក្ដីប៉ុន្តែក្រុមការងារនៅតែរៀបចំកម្មវិធីដោយរលូន ដោយសារកិច្ចការងារផ្សេងៗចាំបាច់ប្រើប្រាស់នៅក្នុងការបង្រៀនបានរៀបចំទុកជាមុន។ - ក្រុមការងារបានផ្ដល់នូវក្រដាសរ៉ាមនិង ប៊ិកដើម្បីសរសេរនិងប្រាប់សិស្សានុសិស្សដែលមិនបានយកប៊ិកសៀវភៅមក ត្រូវយកមកជាមួយប្រសិនមានឱកាសចូលរួមវេទិកាថ្នាក់រៀនលើកក្រោយ។ ៣).ចំណេះដឹងថ្មី - សិស្សានុសិស្សទាំងអស់បង្ហាញនូវការចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហមទោះគ្រូឧទ្ទេសបានប្រាប់ថាចំណាយរយៈពេលយូរដើម្បីពន្យល់ដោយសង្ខេបពេញមួយរបបខ្មែរក្រហម។ - ទោះសិស្សានុសិស្សមិនបានដឹងច្រើនពីរបបខ្មែរក្រហម ប៉ុន្តែព្យាយាមឆ្លើយគ្រប់សំណួររបស់គ្រូឧទ្ទេស - យកចិត្តទុកដាក់ស្ដាប់និងកត់ត្រានូវអ្វីដែលគ្រូឧទ្ទេសបានពន្យល់ - ធ្វើឱ្យក្រុមការងារបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រៀមខ្លួនបំពេញការងារជានិច្ច និងសម្របខ្លួនតាមកាៈទេសៈ។ VII. សន្និដ្ឋាន វេទិកាថ្នាក់រៀនដំណើរការបានរលូន ដឹកនាំដោយគ្រូឧទ្ទេសនិងមានការលើកជាសំណួរគ្រប់មេរៀនដើម្បីបំផុសឱ្យសិស្សានុសិស្សបានពិចារណានូវព្រឹត្តិការណ៍បានកើតឡើង។ សិស្សានុសិស្សគិតថា វេទិកាថ្នាក់រៀនគឺជាវេទិកាយ៉ាងសំខាន់ដើម្បីបំពេញបន្ថែមនូវចំណេះដឹងប្រវត្តិសាស្រ្តដែល ខ្លួនខ្វះខាត។
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something