Anlong Veng Peace Center: Classroom Forum on the History of Democratic Kampuchea (1975-1979)
Feb 22, 2022
 · 
Shared
Documentation Center of Cambodia (Owner)
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២ ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១៦នាក់ (ប្រុស៥នាក់ និងស្រី១១នាក់) មកពីវិទ្យាល័យតេជោសែនត្រពាំងតាវ និងវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ដើម្បីចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីពី « ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី សន្ដិភាព ការចងចាំផ្នែកប្រវត្ដិសាស្រ្ដ និងការផ្សះផ្សា។ យុវជននៃវិទ្យាល័យទាំងពីរនេះ បានទទួលការសា្វគមន៍គ្នាដោយភាពរួសរាយរាក់ទាក់ និងមានការស្វែងយល់ពីគ្នាទៅវិញទៅមក បើទោះបីសាលារៀនរបស់សិស្សទាំងពីរក្រុមនេះមានចម្ងាយឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងក៏បានយកចិត្ដទុកដាក់ខ្ពស់ទៅលើការអនុវត្ដន៍វិធានការថែរក្សានូវសុខុមាលភាព ដើម្បីទប់ស្កាត់ និងជៀសឆ្ងាយពីជំងឺវិវត្ដន៍ថ្មីអូមីក្រុង តាមរយៈការអនុវត្ដន៍វិធានការបីកុំ និងបីការពាររបស់ក្រសួងសុខាភិបាល។ ការអនុវត្ដន៍វិធានការនេះ ស្ដែងឡើងតាមរយៈការវាស់កម្ដៅ ការបាញ់ដៃនឹងទឹកអាល់កុល និងការរក្សាគម្លាតនៅក្នុងបរិយាកាសដែលមានបង្អួច និងខ្យល់ចេញចូលគ្រប់គ្រាន់។ បន្ទាប់មកពីការរៀបចំ និងការអនុវត្ដន៍វិធានការដើម្បីធានាបាននូវសុខុមាលភាពដូចខាងលើនេះហើយ ក្រដាសស្ទាបស្ទង់ចំណេះដឹង(មុនវេទិកា) ចំនួន១៦ច្បាប់ ត្រូវបានចែកជូនទៅកាន់សិស្សានុសិស្សក្នុងម្នាក់ៗដោយក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីផ្ទៀងផ្ទាត់ថា តើនៅក្រោយវេទិកាថ្នាក់រៀន សិស្សានុសិស្សចំនួនប៉ុន្មាននាក់ ឬប៉ុន្មានភាគរយមានការកើនឡើងចំណេះដឹងផ្នែកប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ។
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something