The Cham Silk Research
Text by Min Sanas | Photo by Seang Chenda
May 16-18, 2022
Documentation Center of Cambodia Archives
ក្រុមការងារគម្រោងសូត្រចាមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដឹកនាំដោយ មីន សាណាស់, ឡុង អូន និង ស៊ាង ចិន្ដា ចុះធ្វើការស្រាវជ្រាវអំពីរចនាបទ និងពណ៌សូត្រចាមក្នុងភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ភូមិទី១៣មានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ និងមានទេសភាពគួរឲ្យទាក់ទាញ។ ប្រជាជនរស់នៅភូមិនេះរៀបចំសង់ផ្ទះផុតពីដីដើម្បីងាយស្រួលដាក់កីតម្បាញនៅខាងក្រោមផ្ទះ និងការពារការជនលិចដោយសារទឹកជនជំនន់ទន្លេមេគង្គ។ ប្រជាជននៅក្នុងភូមិនេះមានភាពរួសរាយ និងរាក់ទាក់។ ភូមិនេះមានជនជាតិភាគតិចចាម «ឬខ្មែរឥស្លាម» រស់នៅច្រើន ដោយភាគច្រើនប្រកបរបរតម្បាញសូត្រ និងនេសាទ តាមបែបប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ។ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ក្រុមការងារធ្វើដំណើរពីបានចុះជួបសម្ភាសន៍ជនជាតិភាគតិចចាម ចំនួន៥នាក់ នៅភូមិទី១៣ ឃុំ/ស្រុកកោះសូទិន ដែលមានចំងាយប្រហែល១៥គីឡូម៉ែត្រ។ ខាងក្រោម គឺជាការរៀបរាប់អំពីការចងចាំពីបទពិសោធន៍របស់ស្រ្តីជនជាតិភាគតិចចាម តីចំនួន៥នាក់ ដែលមានចំណេះដឹងអំពីសិល្បៈតម្បាញគោម និងពណ៌សូត្រ៖