Forty Cham Muslim Fisherman and Youths from in Koh Sotin Cham Muslim Community Receive Book, Witness to History: The Journal of Cambodia's Queen Mother. Kampong Cham Documentation Center, August 10, 2023.
Aug 9 – 10, 2023
Documentation Center of Cambodia (Owner)
Touch Vannet
អ្នកនេសាទត្រីនៅសហគមន៍ចាមនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ទទួលបានសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ដោយ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ អ្នកនេសាទត្រីដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅសហគមន៍ចាមក្នុង ភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ទទួលបានសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ចេញផ្សាយដោយបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាខាសារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដឹកនាំដោយស៊ាង ចិន្ដា, លី ដេវីត និង សាំង ចាន់ធូ ចុះទៅជួបជាមួយអ្នកនេសាទត្រី ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅ និងយុវជន-យុវនារី សហគមន៍ចាមកោះសូទិន សរុបចំនួន៤០នាក់ និងបានចែកសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ»។ ក្នុងអំឡុងពេលចែកសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» ទៅកាន់អ្នកនេសាទត្រីដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បញ្ជាក់អំពីសារៈសំខាន់នៃសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រសម្រាប់ការសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តចេញពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។ បន្ទាប់ពីទទួលបានសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» អ្នកនេសាទត្រី នៅ និងយុវជន-យុវនារី នៅសហគមន៍ចាមកោះសូទិនដូចខាងក្រោម៖ ខ្ញុំឈ្មោះ ម៉ៅ វណ្ណា អាយុ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលបានសៀវភៅ៖ សាក្សីប្រវត្តិសាស្រ្ត ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ហ្លួងម៉ែ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ពីព្រោះសៀវភៅនេះគឺជាឯកសារប្រវត្តិសាស្ត្រ ដែលរូបខ្ញុំផ្ទាល់មិនធ្លាប់បានដឹងអំពីការចូលមកប្រទេសកម្ពុជានៅគ្រាសង្រ្គាមរបស់ទ្រង់ទាំង២។ ខ្ញុំសូមសំណូមពរទៅប័ណ្ណាល័យសម្ដេចម៉ែនៃមជ្ឃមណ្ឌលកម្ពុជាបន្តចែកសៀវភៅ៖ សាក្សីប្រវត្តិសាស្ត្រ ដល់ប្រជាជនកម្ពុជាគ្រប់គ្នា។ ខ្ញុំឈ្មោះ ហ៊ីម ស្រីវ៉ាស់ អាយុ១៧ឆ្នាំ ប្រកបរបរលក់ត្រី រស់នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកោះសូទិន។ នាងខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលទទួលបានសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាស្នាព្រះហស្ថរបស់ហ្លួងម៉ែ។ សៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» គឺជាឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃសម្រាប់យុវជនយុវនារីជំនាន់ក្រោយ។ ខ្ញុំនឹងយកអ្វីដែលខ្ញុំដែលខ្ញុំដឹងចេញពីសៀវភៅនេះទៅចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រផ្សេងទៀតក្នុងសហគមន៍។ ខ្ញុំឈ្មោះ ហូសាន់ តារើត អាយុ២៧ឆ្នាំ គឺជាអ្នកនេសាទ និងគ្រូបង្រៀនស្ម័គ្រចិត្តសហគមន៍ នៅភូមិទី១៥ ឃុំកោះសូទិន សុ្រកកោះសូទិន ខេត្តកំពង់ចាម។ នៅពេលដែលទទួលបានសៀវភៅនេះ ខ្ញុំរីករាយយ៉ាងខ្លាំង ពីព្រោះខ្ញុំអាចអានសៀវភៅប្រវត្តិសាស្រ្តនេះ បន្ទាប់ពីការទៅនេសាទ និងការបង្រៀនរួចរាល់។ សៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» គឺពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងយកអ្វីដែលខ្ញុំដឹងចេញពីសៀវភៅនេះទៅចែករំលែកទៅកាន់ក្មេងជំនាន់ក្រោយ។ ជាចុងក្រោយ ខ្ញុំសូមជូនពរ ហ្លួងម៉ែ មានព្រះរាជសុខភាពល្អ និងព្រះជន្មាយុយឺនយូរ។ ខ្ញុំឈ្មោះ សេន ប៉ាទ្រី អាយុ២៧ឆ្នាំ ប្រកបមុខរបរនេសាទត្រី និងលក់ត្រី រស់នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន។ ខ្ញុំមានអារម្មណ៍រំភើប នៅពេលដែលបានទទួលសៀវភៅ ដែលជាស្នាព្រះហស្ថរបស់សម្ដេចម៉ែ ដើម្បីអាន។ ខ្ញុំសូមសំណូមពរទៅកាន់មជ្ឃមណ្ឌលកម្ពុជាបន្តចែកសៀវភៅទៅកាន់បងប្អូននៅសហគមន៍ឲ្យបានគ្រប់គ្នាសម្រាប់យល់ដឹងពីប្រវត្តិសាស្ត្រខ្មែរ។ ជាចុងក្រោយ ខ្ញុំសូមគោរពជូន ហ្លួងម៉ែ មានព្រះរាជសុខភាពល្អ និងព្រះជន្មាយុយឺនយូរ។
Album is empty