GENOCIDE EDUCATION, GENOCIDE PREVENTION: Educational Tour on a History of Democratic Kampuchea (1975-1979) - Prey Veng Documentation Center, May 2023
May 7 – 10, 2023
Documentation Center of Cambodia (Owner)
Chimi Aris
ENGLISH BELOW: នៅខែឧសភា ឆ្នាំ២០២៣នេះ គ្រូដឹកនាំចំនួន៣នាក់ និងសិស្សានុសិស្សចំនួន៦៤នាក់ (ស្រី៤០នាក់) មកពីវិទ្យាល័យ មេសាង, វិទ្យាល័យ ហ៊ុនសែន កំពង់លាវ និងវិទ្យាល័យ ព្រះអង្គឌួង នៃខេត្តព្រៃវែង បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង ដើម្បីស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង បានណែនាំគ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ពីពិព័រណ៍រូបថតដែលដាក់តាំងបង្ហាញនៅតាមជញ្ជាំងនៃបន្ទប់តាំងពីព័រណ៍ ដោយចាប់ផ្តើមពីបណ្តុំផ្ទាំងពិព័រណ៍រូបថតបង្ហាញពីព្រិត្តិការណ៍ក្នុងរបបខ្មែរក្រហម រហូតដល់ផ្ទាំងរូបថតស្តីពីការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាក្រោយឆ្នាំ១៩៧៩។ បន្ទាប់មក សិស្សានុសិស្សទាំងអស់ បានចំណាយពេលវេលាខ្លះៗរបស់ខ្លួន ក្នុងការអានឯកសារខ្មែរក្រហមមួយចំនួនដូចជា ទស្សនាវដ្តីស្វែងរកការពិត ទស្សនាវដ្តីអ្នកសង្កេតការណ៍ សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងរូបថតអតីតកម្មាភិបាលខ្មែរក្រហមនៅក្នុងមន្ទីរ ស-២១ ដែលដាក់តាំងបង្ហាញនៅលើតុចំកណ្តាលបន្ទប់បណ្ណាល័យឯកសារខ្មែរក្រហម។ សូមបញ្ជាក់ថា ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បើកដំណើរការជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកពីម៉ោង៧កន្លះ ដល់ម៉ោង១២ និងពេលរសៀល ពីម៉ោង១កន្លះដល់ម៉ោង៥។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង នឹងរង់ចាំទទួលស្វាគមន៍ភ្ញៀវគ្រប់ជាន់ថ្នាក់ (សិស្សានុសិស្ស, គ្រូបង្រៀន, មន្ត្រីរាជការ,​ អង្គការសង្គមស៊ីវិល, អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, និងសាធារណៈជនទាំងឡាយ) ដែលមានបំណងចង់ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម, ចង់ស្រាវជ្រាវ, និងចង់ស្វែងរកសាច់ញាតិក្រុមគ្រួសារដែលបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ In May 2023, 3 teachers and 64 students (40 females) from Mesang High School, Hun Sen Kampong Leav High School, and Preah Ang Duong High School of Prey Veng Province visited Prey Veng Documentation Center. The purpose of the visit was to learn more about the history of Democratic Kampuchea (1975-1979). Prey Veng Documentation Center's team members introduced all the teachers and students the photo exhibitions displayed on the walls of the exhibition hall, starting from the collection of photo exhibitions about the events of the Khmer Rouge regime to the posters on Revival of the Cambodian people after 1979. Afterwards, the students spent some of their time reading some Khmer Rouge documents, such as Searching for the Truth Magazine, ECCC's Observation Magazine, History textbook of Democratic Kampuchea, and photos of former Khmer Rouge cadres at S-21 displayed on the table in the middle of the Center's reading room. Please note that Prey Veng Documentation Center is open every Monday to Friday from 7:30 to 12:00 in the morning and from 1:30 to 5:00 in the afternoon. The staff of Prey Veng Documentation Center will be happy to welcome all kind of guests (students, teachers, civil servants, civil society organizations, survivors of the Khmer Rouge, and the general public) who wish to learn more about history. The Khmer Rouge, wanted to research, and wanted to find relatives of families who disappeared during the Khmer Rouge regime.
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something