Anlong Veng Peace Center's Team's Weekly Three Texts. November 1, 2024
Oct 31, 2024
Documentation Center of Cambodia (Owner)
Nita Nean
Ravith Yea
Chhim Peou
SOPHAT MORM
Chimi Aris
Phalla Prum
sout vechet
Thanay Song
DC Cam
Bunthann Meas
man solkeyphey
Vannet Touch
សាំង ចាន់ធូ
Writers: Mek Ven, Sout Vichet & Ly Sok-Kheang. (DC-Cam Archives) Photos by Sout Vichet & Mek Ven
ជូ នូ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នូ រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នូ បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ នៅជំនាន់នោះ គ្រួសារខ្ញុំមានជីវភាពខ្វះខាតណាស់ ហើយខ្ញុំជាកូនកំព្រារស់នៅជាមួយម្ដាយចុង។ កាលពីវ័យកុមារ ខ្ញុំរៀនអក្សរបានត្រឹមថ្នាក់ទី៧ នាសម័យសង្គមរាស្រ្តនិយម។ នៅក្នុងឆ្នាំ១៩៧០ ខ្ញុំ រួមទាំងក្មេងៗនៅក្នុងភូមិត្រូវបានឈប់រៀន ដោយសារការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ទម្លាក់សម្ដេចនរោត្តម សីហនុ ពីព្រះតំណែងប្រមុខរដ្ឋ។ រយៈពេលមួយឆ្នាំក្រោយមក ឪពុករបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។ ជីវិតខ្ញុំចាប់ផ្ដើមតែលតោល ហើយលែងមានទីពឹងពាក់ទៀតហើយ។ ខ្ញុំខំប្រឹងរក្សាជីវិតរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយមិនមានគោលដៅអ្វីទាំងអស់។ រហូតដល់ឆ្នាំ១៩៧៤ ខ្ញុំបានចូលរួមជាមួយកងទ័ពខ្មែរក្រហមវាយដណ្ដើមទឹកដី និងអំណាចពី លន់ នល់ ត្រឡប់មកវិញដើម្បីជូនដល់សម្ដេចព្រះ នរោត្តម សីហនុ វិញ។ ខ្ញុំក៏បានចេញទៅសមរភូមិដំបូងនៅម្ដុំស្លែង នៃភូមិធំនៅក្នុងខេត្តកណ្ដាល។ កាលណោះ កងទ័ពខ្មែរក្រហមវាយឆ្ពោះទៅទីក្រុងភ្នំពេញ។ ការធ្វើសង្គ្រាមមិនមានភាពងាយស្រួលចំពោះកងទ័ព និងប្រជាជនឡើយ។ ប៉ុន្តែប្រសិនបើយើងមិនធ្វើសង្គ្រាមតបតទៅនឹងកងទ័ព លន់ នល់ នោះទេប្រាដកជាកងទ័ពយើងត្រូវស្លាប់ទាំងអស់ ហេតុដូចនេះហើយទើបមានការធ្វើសង្គ្រាមតបត។ ការធ្វើសង្គ្រាមនេះ បានធ្វើឲ្យកងទ័ពទាំងពីរភាគីបាត់បង់ជីវិត និងរបួសអស់ជាច្រើន។ ការលះបង់របស់ខ្ញុំ រួមទាំងយុវជននៅក្នុងសមរភូមិមិនចង់បានអ្វីក្រៅពីការពារទឹកដីខ្មែរជូនប្រជាជន និងដើម្បីស្វែងរកសន្តិភាពមួយដ៏ពិតប្រាកដសម្រាប់ប្រជាជាតិខ្មែរ។ យុវជនដែលជាកងទ័ពទាំងអស់បានលះបង់ចាក់ចេញពីក្រុមគ្រួសារបងប្អូនទាំងវ័យក្មេងចូលតស៊ូនៅក្នុងព្រៃដោយគ្មានការខ្លាចរអា ហើយយើងក៏មិនចង់ឲ្យប្រជាជនរស់នៅជួបការលំបាកនោះទេ។ លុះដល់ឆ្នាំ១៩៧៥ ខ្ញុំរងរបួសដោយសារគ្រាប់ផ្លោងពីកងទ័ព លន់ នល់។ ពេលនោះខ្ញុំត្រូវត្រង់ស្លឹកត្រចៀក និងធ្លុះចេញមកថ្គាម។ ខ្ញុំបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតនៅភ្នំអដ្ឋរស្ស អស់រយៈពេលមួយខែទើបបានជាសះស្បើយ។ ទម្រាំតែបានជាសះស្បើយពីរបួស ខ្ញុំត្រូវហូបបបរសរយៈពេលមួយខែ។ ខ្ញុំត្រូវចំថ្គាមខ្លាំង ដែលបណ្តាលឲ្យខ្ញុំហាមាត់ហូបអ្វីមិនបាន ក្រៅពីបបរ។ កំឡុងពេលនោះ ខ្ញុំបានក្រុមគ្រូពេទ្យជួយមើលថែ ព្យាបាលបានល្អទើបខ្ញុំមិនសូវលំបាកពេលសម្រាកនៅមន្ទីរពេទ្យ។ នៅជំនាន់សង្គ្រាម គ្មានអ្នកណាធំជាងកងទ័ពនោះទេ គ្មានក្រុមគ្រូពេទ្យណាម្នាក់មិនអើពើ ឬមិនមើលថែទុកដាក់លើអ្នករបួសឡើយ។ ខណៈពេលដែលខ្ញុំកំពុងសម្រាកព្យាបាលរបួស ខ្មែរក្រហមក៏បានទទួលជ័យជំនះនៅទីក្រុងភ្នំពេញ។ ខ្ញុំក៏មានចិត្តសប្បាយរីករាយជាខ្លាំងជាមួយនឹងជ័យជំនះមួយនេះ។ ខ្ញុំរំពឹងខ្ពស់ថានឹងបានវិលត្រឡប់ទៅរកគ្រួសារនៅឯស្រុកកំណើតវិញ។ ប៉ុន្តែ អ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺ មួយកងអង្គភាពរបស់ខ្ញុំគ្នាប្រហែល២០០០នាក់ត្រូវបញ្ជូនបន្តឲ្យទៅយាមនៅតាមព្រំដែននៅក្នុងខេត្តមណ្ឌលគីរី ដែលជាខេត្តមួយសម្បូរព្រៃឈើក្រាស់ និងមានទីតាំងដាច់ឆ្ងាយពីខេត្តដទៃទៀត។ កាលណោះ កម្លាំងទ័ពទាំងអស់ដែលខ្ញុំបញ្ជូនទៅខេត្តមណ្ឌលគីរីត្រូវធ្វើដំណើរជិះឡានចេញពីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ចាម រួមបន្តដំណើរជិះកប៉ាល់ទឹកចេញពីកំពង់ចាមឆ្ពោះទៅខេត្តក្រចេះ។ ពេលទៅដល់ក្នុងទឹកដីខេត្តក្រចេះ ខ្ញុំនិងកងទ័ពជាច្រើននាក់ទៀតបានធ្វើដំណើរបន្តទៅខេត្តមណ្ឌលគីរីដោយថ្មើរជើង។ យើងបានចំណាយពេលអស់មួយខែ ទើបទៅដល់ទីតាំងបោះជំរំសម្រាប់ដើរល្បាតតាមព្រំដែន។ ការរស់នៅរបស់កងទ័ពនៅពេលនោះមិនបានរស់នៅជិតប្រជាជននៅក្នុងខេត្តនោះទេ។ កងទ័ពទាំងអស់មិនសូវបានជួបជាមួយប្រជាជននៅក្នុងមូលដ្ឋានឡើយ។ កងទ័ពនៅតាមព្រំដែនជួបការលំបាកជាច្រើន ដោយសារការខ្វះខាតស្បៀងអាហារ ការរស់នៅដាច់ស្រយាលពីប្រជាជន និងការចំណាយកម្លាំងធ្វើស្រែប្រមូលផល ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពដោយខ្លួនឯង។ ការងារកងទ័ពនៅតាមព្រំដែនកម្ពុជា-វៀតណាម ត្រូវដើរល្បាតពីរថ្ងៃម្តង ដោយមិនអាចខានយូរថ្ងៃបាននោះទេ។ អំឡុងពេលនោះ ភាគីវៀតណាមក៏មានការតឹងរឹងចំពោះបញ្ហាបង្គោលព្រំដែនដែរ។ កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម នៅតាមព្រំដែន មិនទាន់មានជម្លោះនឹងគ្នានោះទេ។ យើងនិយាយរាក់ទាក់គ្នាទៅវិញទៅមកធម្មតា។ មួយរយៈក្រោយមក នៅពេលមានភាគីខ្មែរ ឬវៀតណាម ចូលទៅកាន់ទឹកដីភាគីណាមួយ ការបាញ់ប្រយុទ្ធគ្នានឹងកើតឡើងភ្លាម។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរក៏មានការបាញ់គ្នាទៅវិញទៅមកឲ្យតែដើរល្បាតជួបគ្នា។ ជូនកាលវៀតណាមលួចចូលមកកាន់ដីខ្មែរ ហើយលួចជីករណ្ដៅត្រង់សេចាំវាយឆ្មក់មកលើកងទ័ពខ្មែរក្រហម ធ្វើឲ្យរបួស និងស្លាប់អស់មួយចំនួន។ លុះដល់ឆ្នាំ១៩៨៣ ខ្ញុំបានធ្វើដំណើរមកដល់លើភ្នំដងរែក និងបានរស់នៅទីនោះ។ ខ្ញុំរស់នៅតំបន់ភ្នំ១០០១ ជាមួយប្រជាជនជាច្រើននាក់ផ្សេងទៀត។ នៅទីនោះ ការហូបចុកមិនមានការខ្វះខាតអ្វីទៀតនោះទេ។ យើងបានបើកស្បៀងអាហារជារៀងរាល់មួយសប្ដាហ៍ម្ដងសម្រាប់ប្រជាជនដូចជា អង្ករ អំបិល ប៊ីចេង ទឹកត្រី ប្រហុក ត្រីខកំប៉ុង ស្ករស ទឹកដោះគោ និងមី ជាដើម។ ក្នុងឆ្នាំដដែល ខ្ញុំក៏បានត្រូវរបួសលើកទីពីរ ដោយសារជាន់មីនពេលធ្វើដំណើរទៅសមរភូមិមុខ។ បន្ទាប់ពីខ្ញុំត្រូវរបួស ខ្ញុំត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅខាងក្រោយវិញ។ ខ្ញុំនៅព្យាបាលរបួសបានមួយរយៈពេល ហើយក៏បានជាសះស្បើយ និងបានចូលទៅសមរភូមិបន្តទៀត។ លុះដល់ឆ្នាំ១៩៨៥ ខ្ញុំក៏បានរៀបការជាមួយប្រពន្ធខ្ញុំបច្ចុប្បន្ននេះ។ កាលណោះប្រពន្ធខ្ញុំ គាត់ជានារីកងដឹកជញ្ជូន។ ខ្ញុំក៏បានរស់នៅជាមួយប្រពន្ធនៅសមរភូមិក្រោយ រហូតដល់ខ្មែរក្រហមព្រមចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨។ មកដល់បច្ចុប្បន្ននេះ ខ្ញុំមានការអន់ចិត្តនឹងជីវភាពរស់នៅរបស់ខ្ញុំដែលមានការខ្វះខាត គួបផ្សំជាមួយជំងឺប្រចាំកាយពេលចាស់ជរាដែលបានបន្សល់ទុកពីសម័យសង្គ្រាមដូចជា៖ លើសឈាម, គ្រោះតម្រងនោម,ពោះវៀនខ្នែង,ឈឺសន្លាក់ និងអំបែងគ្រាប់ជាប់នៅក្នុងខ្លួន»៕
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something