GENOCIDE EDUCATION, GENOCIDE PREVENTION. 2022-2023 Weekend Classroom Forum for Youth on the History of Democratic Kampuchea (1975-1979). Takeo Documentation Center - November 15, 2022
Nov 14, 2022
Documentation Center of Cambodia (Owner)
Ly David
Nget Lakhena
win ngann
របាយការណ៍ដោយ៖ សៀង កញ្ញា និងផេង ពង្សរ៉ាស៊ី រូបថតដោយ៖ ង៉ាន់ វីន សេចក្តីសង្ខេបពីសកម្មភាព យុវជន យុវនារីដែលជាសិស្សវិទ្យាល័យ ព្រៃមេលង នៃស្រុកកោះអណ្តែតចំនួន២៨នាក់ បានមកចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ នៅវេលាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ យុវជន យុវនារីទាំង២៨នាក់នេះ បានស្ម័គ្រចិត្ត និងឆ្លៀតពេលវេលាទំនេរពីការសិក្សានៅក្នុងវិទ្យាល័យ មកចូលរួមរៀនសូត្របន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងពីការស្វែងរកវិធីសាស្ត្រនានាក្នុងការទប់ស្កាត់ការវិល ត្រឡប់នៃរបបប្រល័យពូជសាសន៍។ គោលបំណងនៃការធ្វើដំណើរពីទីឆ្ងាយមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវ គឺដើម្បីបង្កើនចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រនៃការទប់ស្កាត់របបនេះ សម្រាប់ជាជំនួយក្នុងការត្រៀមប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុត្តិយភូមិដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ មិនខុសពីកាលវិភាគបង្រៀនមុនៗឡើយ វេទិកាថ្នាក់រៀននេះបានផ្តោតសំខាន់លើខ្លឹមសារសំខាន់ៗចំនួនបួនគឺ៖ ១) មាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយសង្ខេប។ ២) និយមន័យនៃអំពើប្រល័យពូជសាសន៍។ ៣) ឧទាហរណ៍នៃកត្តាគ្រោះថ្នាក់ជាក់លាក់មួយចំនួនដែលនាំដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និង ៤) វិធីសាស្ត្រសំខាន់ៗមួយចំនួនក្នុងការទប់ស្កាត់អំពើហិស្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត។ បន្ថែមពីលើខ្លឹមសារទាំងអម្បាលមាណខាងលើ យុវជន យុវនារីទាំងអស់ត្រូវបានផ្តល់ឱកាសក្នុងការសួរសំណួរដែលខ្លួនមានចម្ងល់ជាយូរយារណាស់មកហើយ។ យោងតាមកាលវិភាគខាងលើ គោលបំណងនៃការបង្កើតវេទិកាថ្នាក់រៀននេះគឺដើម្បីផ្តល់ដល់យុវជន យុវនារីនូវ៖ ១) ការសិក្សាស្វែងយល់បន្ថែមពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ២) ការសិក្សាស្វែងយល់ពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ និងកត្តាគ្រោះថ្នាក់នានាដែលនាំឲ្យកើតមានអំពើនេះនាពេលអនាគត។ ៣) ការប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមទប់ស្កាត់អំពើហិស្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត និង ៤) ការផ្លាស់ប្តូរការគិតពីការប្រព្រឹត្តអំពើហិស្សា ទៅជាការកសាងសន្តិភាព ក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។ យុវជន យុវនារីទាំងអស់ ទទួលបានការសម្រាកសម្រាប់ទទួលទានអាហារសម្រន់ នៅចន្លោះម៉ោងសិក្សាពីបរិបទប្រវត្តិសាស្ត្រខ្មែរក្រហម និងពីការពន្យល់ពីនិយមន័យ កត្តាគ្រោះថ្នាក់ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដើម្បីផ្លាស់ប្តូរបរិយាកាសសិក្សា និងដើម្បីកាត់បន្ថយអារម្មណ៍តានតឹងក្នុងការស្តាប់ កត់ត្រា សម្លឹងមើល និងគិត។ បន្ទាប់ពីការសម្រាក១៥នាទី យុវជន យុវនារីទាំងអស់ បានវិលមកកាន់ទីកន្លែងវិញ ដើម្បីបន្តស្តាប់ការធ្វើបទបង្ហាញពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ កត្តាគ្រោះថ្នាក់ជាក់លាក់មួយចំនួនដែលអាចឈានដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នាពេលអនាគត និងវិធីសាស្ត្រដ៏មានសារសំខាន់មួយចំនួនក្នុងការចូលរួមទប់ស្កាត់ អំពើប្រល័យពូជសាសន៍នាពេលអនាគត។ នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀនចុងសប្តាហ៍ យុវជន យុវនារីទាំងអស់តម្រូវឲ្យបំពេញតារាងស្ទាបស្ទង់មតិក្រោយវេទិកា ដើម្បីវាស់ស្ទង់ចំណេះដឹងមុន និងក្រោយទទួលបានការបង្រៀន។ ទម្រង់នៃតារាងស្ទាបស្ទង់មតិនេះ ជាទម្រង់នៃការជ្រើសរើសចម្លើយដែលមានស្រាប់ដែលមាន៧សំណួរ និងទម្រង់នៃការវាស់ស្ទង់ចំណេះដឹងតាមរយៈការឆ្លើយជាសំណេរទៅនឹងសំណួរបើកចំនួន៤ទៀត។ យុវជន យុវនារីបានចំណាយពេលវេលាច្រើនជាង១៥នាទី ក្នុងការបំពេញតារាងស្ទាបស្ទង់មតិនេះ ព្រោះថាអ្នកទាំងនោះបានចំណាយពេលវេលាគិតពិចារណារកចម្លើយត្រឹមត្រូវ សម្រាប់សរសេរបញ្ចូលដើម្បីឆ្លើយទៅនឹងសំណួរបើកទាំង៤ចុងក្រោយគេ។
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something