INDOOR READING HISTORY CLASS. Witness to History: The Journal of Cambodia's Queen Mother, 1973.
Sep 15, 2023
Documentation Center of Cambodia (Owner)
Seth Chansovanroth
Bvc Bgh
University of Heng Samrin Tbong Khmum. September 15, 2023. Photos by Chhum Ra Documentation Center of Cambodia Archives.
នៅវេលាម៉ោង១០ព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តត្បូងឃ្មុំ បានចែកសៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” សៀវភៅកំណត់ហេតុ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ធ្វើការចែកសៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ជូនដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន១៨០នាក់ (ស្រី១២៥នាក់)។ ជាកិច្ចចាប់ផ្តើម លោកស្រី តុង បូណា ព្រឹទ្ធបុរសមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ តំណាងឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលេកសារកោះថ្ម និងប្រកាសបើកកម្មវិធីដូចខាងក្រោម៖ ជម្រាបសួរ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ក្រុមការងារ លោកគ្រូ អ្នកគ្រូទាំងអស់គគ្នា និងសួស្តីសនិស្សិតមានវត្តមានក្នុងថ្ងៃនេះ។ ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបាននាំយកសៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ជាសៀវភៅកំណត់ហេតុ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរមកជូនសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងបណ្ណាល័យនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” នេះមានខ្លឹមសារសំខាន់ មានប្រយោជន៍ដល់អ្នកសិក្សាប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ រួមទាំងប្រជាជនខ្មែរទាំងអស់បានយល់ដឹងពីប្រវត្តិសាស្ត្រកាន់តែច្បាស់ជាងមុន។ សំខានបំផុតជាស្នាព្រះហស្ថ ព្រះ មាតាជាតិខ្មែរដែលទ្រង់បានសរសេរកំឡុងពេលយាយងចូលប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៣។ លើសពីនេះខ្ញុំសូមបង្ហាញពីមុខជំនាញនៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ គឺមានជំនាញចំនួន៥៖ ១)ប្រវត្តិសាស្ត្រ ២)ទស្សនវិទ្យា ៣)រដ្ឋបាលសាធារណៈ ៤) នីតិសាស្ត្រ ៥)អក្សរសាស្ត្រខ្មែរ។ ជាចុងក្រោយសូមជូនពរ លោក ឡុង ដានី នាយមជ្ឈមណ្ឌលឯកសារកោះថ្ម និងសហការីទាំងអស់គ្នា សូមមានសេចក្តីសុខសប្បាយ មានសុភមង្គល ជូនពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ។ ជាកិច្ចបន្ត លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានណែនាំខ្លួន និងបង្ហាញអំពីគោលបំណងនៃការបង្កើតមជ្ឈមឯកសារកោះថ្មនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រោមកិច្ចសហកាណ៍យ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ ការបើកដំណើការមជ្ឈមណ្ឌលកោះថ្មមានគោលបំណងដូចខាងក្រោម៖ ១)បង្ហាញអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០។ ២) ពង្រឹងការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះតាមរយៈកម្មវិធីអប់រំជាឱកាសសម្រាប់យុវជនរស់ នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលក្នុងការចូលរួម។ ៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែក និងបង្រៀនក្មេងៗនូវបទពិសោធន៍ របស់ពួកគាត់ធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ ៤) ប្រមែរប្រមូលចងក្រងរឿងរ៉ាវ/បទពិសោធន៍ពីអ្នករស់រានមានជីវិតដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម និងទីតាំងប្រវត្តិបទឧក្រិដ្ឋដែលបានប្រព្រឹត្តដោយរបបនោះ។ ៥) ជួយសម្របសម្រួលលើគម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នក រស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកោះថ្ម ក៏មានពិព័រណ៍រូបថត រូបគំនួរ ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមដួលរលំនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តិដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម។ ជាកិច្ចបន្ទាប់ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ធ្វើការណែនាំសៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរ បានបង្ហាញអំពីព្រះរាជហឫទ័យសង្កេតផ្ទាល់របស់សម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជបេសកកម្ម និងព្រះរាជដំណើររបស់ព្រះអង្គ យាងទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ស្ថិតនៅក្នុងប្រទេសកម្ពុជា។ សម្តេចព្រះមហាក្សត្រីបានយាងអមព្រះរាជដំណើរ ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ចាប់ផ្តើមចេញពីការយាងព្រះរាជដំណើរតាមព្រះទីនាំងយន្តហោះចេញពីទីក្រុងប៉េកាំង ឆ្ពោះទៅកាន់ទីក្រុងហាណូយ និងបន្ទាប់មកបន្តដំណើរដោយព្រះទីនាំងរថយន្តតាមបណ្តោយផ្លូវលំ ហូជីមិញ ឆ្ពោះទៅកាន់ខេត្តសៀមរាប(អង្គរវត្ត) ដោយឆ្លងកាត់ផ្នែកខ្លះនៃផ្លូវលំ សីហនុ ក្នុងរយៈពេលប្រមាណ៣៩ថ្ងៃ។ “ហ្លូងម៉ែ” ទ្រង់បានសព្វព្រះរាជហឫទ័យប្រគល់ជូនមជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពសៀវភៅ “សាក្សីប្រវត្តិសាស្រ្ត”កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ ជាលើកទីមួយសម្រាប់ចែកប្រគេននិងជូនប្រជាជនខ្មែរ ហើយផ្សាព្វផ្សាយសាធារណៈទូទាំងប្រទេសខ្មែរ។ ខ្ញុំបាទឈ្មោះ ធារ៉ា តំណាងនិស្សិតសាលកវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំទាំងមូល។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានចែកសៀវភៅ “សាក្សីប្រវត្តិសាស្ត្រ”។ សម្រាប់សៀវភៅនេះមានសារប្រយោជន៍ និងខ្លឹមសារសំនាន់ៗជាច្រើន ព្រោះមានឃ្លា ប្រយោគ និយាយពីដំណើររបស់ព្រះវររាជមាតាជាតិខ្មែរ។ សម្រាប់សៀវភៅមួយក្បាលនេះខ្ញុំពេញចិត្តជាខ្លាំង មិនមានតែខ្ញុំម្នាក់ទេព្រមទាំងសិស្សិតមានវត្តមានថ្ងៃនេះក៏ចេញចិត្តជាមួយសៀវភៅ។ ជាចុងក្រោយសូមថ្លែងអំណអរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម លោកគ្រូ អ្នកគ្រូ និងនិសិ្សត នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ សូមជូបតែសេចក្តីសុខចម្រើន មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ។ សូមអរគុណ!! របាយការណ៍ដោយ៖ ឈុំ រ៉ា
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something