ចំណាប់អារម្មណ៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តកំពង់ចាម ចំពោះសន្និសីទលើកទី១ស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»
ប្រមូលដោយ ទូច វណ្ណេត និង រូបថត ដោយ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម សរុបចំនួន៤៥នាក់ ចូលរួមសន្និសីទលើកទី១ស្ដីពី«អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ នៅទីក្រុងភ្នំពេញ។ មធ្យោបាយធ្វើដំណើរគឺតាមរយៈរថយន្តក្រុងចំនួន២គ្រឿងដែលត្រូវបានរៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានចូលរួមសន្និសីទលើកទី១នេះទាំង៣ថ្ងៃ និងបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោមនេះ៖