GENOCIDE EDUCATION, GENOCIDE PREVENTION: Khmer Rouge Photo Exhibition and Study Visit to Takeo Documentation Center - March 2023's Report
Mar 20 – 28, 2023
Documentation Center of Cambodia (Owner)
win ngann
របាយការណ៍ ទស្សនៈកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ របាយការណ៍៖ ផេង ពង្សរ៉ាស៊ី នៅខែមីនា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវចូល ទស្សនាការិយាល័យធ្វើការ ឯកសារ និងពិព័រណ៍រូបថតស្តីពីទិដ្ឋភាពក្នុងនិងក្រោយរបបខ្មែរក្រហមដែលដាក់ព្យួរនៅតាមជញ្ជាំងនៃការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ។ ភ្ញៀវដែលបានចូលទស្សនាទាំងអស់មានចំនួន៨៨នាក់ រួមមាន៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២៤នាក់, គ្រូបង្រៀនមកពីវិទ្យាល័យសុខអាន ដូងខ្ពស់ បូរីជលសារ ចំនួន៣នាក់, សិស្សានុសិស្សនៃវិទ្យាល័យសុខអាន ដូងខ្ពស់ បូរីជលសារចំនួន៧៥នាក់, និងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តព្រៃវែង និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ចំនួន៤នាក់។ គោលបំណងនៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីរៀនសូត្រពីកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ស្វែងយល់បន្ថែមពីព្រឹត្តិការណ៍កើតមាននៅក្នុងរបបខ្មែរក្រហម តាមរយៈការសង្កេត និងទស្សនារូបថតពិព័រណ៍ស្តីពីសកម្មភាពកើតមានក្នុងនិងក្រោយរបបខ្មែរក្រហម និងការចូលរួមនៅក្នុងកម្មវិធីនានារៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ដូចជាកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ វេទិកាសំណេះសំណាល និងពិភាក្សាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព និងកម្មវិធីដកស្រង់បទពិសោធន៍ការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅថ្ងៃទី២២ និងទី២៤ ខែមីនាឆ្នាំ២០២៣ គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាចំនួន២នាក់ លោកនាយករងម្នាក់ និងសិស្សានុសិស្សចំនួន៥៧នាក់ មកពីវិទ្យាល័យសុខអាន ដូងខ្ពស់ បូរីជលសារ បានមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ដើម្បីចូលរួមនៅក្នុងកម្មវិធីវេទិកាថ្នាក់រៀន ស្តីពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តតាកែវ។ ដំបូង គ្រូបង្រៀន និងសិស្សានុសិស្ស ត្រូវបានណែនាំពីពិព័រណ៍រូបថតអចិន្ត្រៃយ៍ស្ថិតនៅបរិវេណខាងក្រៅ និងខាងក្នុងការិយាល័យ។ បន្ទាប់មក ភ្ញៀវទាំងអស់ត្រូវបានណែនាំពីកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តតាកែវ ព្រមទាំងបង្ហាញពីឯកសារខ្មែរក្រហមដែលដាក់តម្កល់នៅក្នុងទូរមួយចំនួនដែលដាក់បញ្ឈរនៅក្នុងបរិវេណការិយាល័យ។ សិស្សានុសិស្ស បានយកចិត្តទុកដាក់ក្នុងការសង្កេត និងទស្សនាពិព័រណ៍នេះ និងបានសួរសំណួរមួយចំនួនទាក់ទងនឹងរូបថតផងដែរ។ ពីថ្ងៃទី១៥ដល់២៨ ខែមីនា ឆ្នំា២០២៣ បុគ្គលិក៤នាក់គឺ ភា រស្មី, ថុន ស្រីពេជ្រ, ម៉េក វីន និង ឈួន សុគង់ មកពីមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានមកផ្លាស់ប្តូរបទ ពិសោធន៍ការងារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តតាកែវ។ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម២៤នាក់ មកពីភូមិមួយចំនួនក្នុងឃុំលាយបូរ ស្រុកត្រាំកក់ បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តតាកែវ ដើម្បីចូលរួមវេទិកាបណ្ដុះបណ្ដាលពីសុខភាពផ្លូវចិត្តដល់អ្នករស់រស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសហការផ្ដល់សេវាដោយអង្គការចិត្តសង្គម អន្តរវប្បធម៍(TPO) រៀបរៀងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ។ មុននឹងចូលរួមក្នុងកម្មវិធី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់ បានទស្សនាពិព័រណ៍រូបថតអចិន្ត្រៃយ៍នៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តតាកែវ។ ENGLISH REPORT: In March 2023, Takeo Documentation Center welcomes 88 visitors – including 24 Khmer Rouge survivors, 3 teachers and 57 students from Sokh An Daung Khpuos Borey Chulasa High School, and 4 staffs from Takeo Documentation Center and Anlong Veng Peace Center – to the Office of Takeo Documentation Center and a photo exhibition on the aftermath and post-Khmer Rouge installing permanently in the compound of the Documentation Center. The purpose of this visit was to learn about the work of Takeo Documentation Center, learn more about the events that took place during the Khmer Rouge regime by observing and viewing the exhibition photos on the activities that took place during and after the Khmer Rouge regime and their participation in the programs organized by Takeo Documentation Center such as Weekend Classroom Forum and TPO Forum with survivors. On March 22 and 24, 2023, 3 history teachers and 57 students from Sokh An Daung Khpuos Borey Chulasa High School came to the documentation Center’s office to participate in the Classroom Forum on the importance of studying a History of Democratic Kampuchea and strategies to prevent genocide organized by Takeo Documentation Center. First, the teachers and students were introduced to the permanent photo exhibition installing outside and inside the office with explanation of Pheng Pong-Rasy. Afterwards, all the guests were introduced to the work of Takeo Documentation Center, as well as the presentation of the Khmer Rouge documents kept in a number of cabinets placed in the office. Students paid close attention to observing and visiting the exhibition and asked some questions related to photos and events of the Khmer Rouge regime. From 15th to 28th March 2023, 4 staff members: Phea Raksmey, Thon Sreypich, Mek Vin, and Chuon Sokung, from Prey Veng Documentation Center and Anlong Veng Peace Centers came to exchange work’s experiences at the Takeo Documentation Center. In the early morning of March 28, 2023, 24 Khmer Rouge survivors came to Takeo Documentation Center to participate in TPO Forum organized for them. Before participating in the program, all KR survivors were introduced to the permanent photo exhibition at Takeo Documentation Center. Some guests took notes of some photo captions, while some other discussed the photos. End.
Add photos
Select people & pets
Create an auto-updating album
Select photos
Tip: Drag photos & videos anywhere to upload
Say something
Say something